Luke 5

ព្រះយេស៊ូត្រាស់ហៅពួកសិស្សដំបូង

1កាលបណ្ដាជន​បាន​ប្រជ្រៀតគ្នាមក​ឯ​ព្រះអង្គដើម្បីស្ដាប់ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ព្រះអង្គ​កំពុង​ឈរ​នៅ​ក្បែរ​មាត់​បឹង​គេនេសារ៉ែត 2ហើយព្រះអង្គ​បាន​ឃើញទូកពីរនៅក្បែរ​មាត់​បឹងប៉ុន្ដែ​ពួក​អ្នកនេសាទ​បាន​ចុះពីទូកទាំងនោះ​ទៅ​លាងអួន​អស់​ហើយ 3ព្រះអង្គបាន​ចុះទៅក្នុង​ទូក​មួយជា​របស់​លោក​ស៊ីម៉ូនក្នុងចំណោមទូកទាំងពីរនោះ​និង​បាន​សុំ​ឲ្យ​គាត់អុំ​ទូក​ចេញពីច្រាំងបន្ដិច។ ​កាល​ព្រះអង្គ​អង្គុយចុះក៏បង្រៀនបណ្ដាជនពីក្នុងទូកនោះ 4ពេលព្រះអង្គ​ឈប់បង្រៀន​ហើយ​ក៏​មានបន្ទូលទៅ​លោក​ស៊ីម៉ូនថា៖ ​«ចូរ​អុំ​ទូក​ចេញទៅទឹកជ្រៅហើយទម្លាក់អួន​របស់​អ្នកនេសាទចុះ»។ 5ប៉ុន្ដែលោក​ស៊ីម៉ូន​បាន​ទូលតបថា៖ ​«លោកគ្រូអើយ! ​យើង​បាន​ធ្វើការយ៉ាងនឿយហត់ពេញ​មួយ​យប់កន្លងមកហើយ​យើង​ចាប់មិន​បាន​អ្វី​សោះប៉ុន្ដែ​ខ្ញុំ​នឹង​ទម្លាក់អួនតាមពាក្យ​របស់​លោក»។ 6កាលបាន​ធ្វើ​ដូច​នោះពួកគេក៏ចាប់បានត្រីច្រើនសន្ធឹកហើយអួន​របស់​គេ​ស្ទើរ​ធ្លាយ 7ពួកគេក៏ធ្វើសញ្ញា​ហៅ​គូកននៅក្នុងទូកមួយទៀត​ឲ្យ​មកជួយ។ ​ពួក​គូកន​ក៏​បាន​មកនិង​បាន​ចាប់​ត្រី​ដាក់​ពេញទូកទាំងពីរបណ្ដាលឲ្យទូកទាំងពីរ​ស្ទើរ​លិច 8កាលបាន​ឃើញដូច្នោះ​លោក​ស៊ីម៉ូនក៏ក្រាបចុះ​ទាប​ជង្គង់​ព្រះ​យេស៊ូទូលថា៖ ​«ព្រះអម្ចាស់អើយ! ​សូម​យាងចេញពីខ្ញុំ​ទៅ​ដ្បិត​ខ្ញុំ​ជាមនុស្សបាប» 9ដ្បិតគាត់និងពួកអ្នក​នៅ​ជាមួយគាត់ទាំងអស់មានសេចក្ដីកោតស្ញែងចំពោះត្រីដែល​ពួកគេ​ចាប់បាន 10លោក​យ៉ាកុបនិង​លោក​យ៉ូហាន​ជា​កូន​លោក​សេបេដេ​និង​ជាគូកន​លោក​ស៊ីម៉ូនក៏​ធ្វើ​ដូច្នេះដែរប៉ុន្ដែ​ព្រះ​យេស៊ូមានបន្ទូលទៅ​លោក​ស៊ីម៉ូនថា៖ ​«កុំខ្លាចអី! ​ពីពេលនេះទៅ​អ្នក​នឹងនេសាទមនុស្ស​វិញ»។ 11កាលបាន​ទុកទូកចោលនៅច្រាំង​និង​បាន​លះបង់​អ្វី​ទាំងអស់ហើយ​ពួកគេ​ក៏​ដើរតាមព្រះអង្គ​ទៅ។

ព្រះយេស៊ូប្រោស​មនុស្សឃ្លង់​ម្នាក់

12នៅពេលព្រះអង្គគង់នៅក្នុងក្រុងមួយនោះ​មាន​បុរសម្នាក់​កើត​ឃ្លង់ពេញខ្លួន​ហើយ​កាល​បាន​ឃើញ​ព្រះ​យេស៊ូ​គាត់​ក៏ក្រាបផ្កាប់មុខទូលអង្វរព្រះអង្គថា៖ ​«លោកម្ចាស់អើយ! ​លោក​អាចធ្វើឲ្យខ្ញុំជាស្អាតបានប្រសិនបើ​លោក​ចង់​ធ្វើ»។ 13ព្រះអង្គក៏លូក​ព្រះ​ហស្ដទៅពាល់គាត់​ដោយ​មានបន្ទូលថា៖ ​«ខ្ញុំ​ចង់! ​ចូរ​ឲ្យ​ជាស្អាតចុះ» ​ភ្លាមនោះគាត់ក៏​បាន​ជាពី​ជំងឺ​ឃ្លង់​តែម្ដង។ 14ព្រះអង្គក៏បង្គាប់គាត់ថា៖ ​«កុំ​ប្រាប់​អ្នកណាម្នាក់​ឲ្យសោះ​ប៉ុន្ដែ​ត្រូវ​ទៅបង្ហាញខ្លួនដល់សង្ឃហើយថ្វាយតង្វាយសម្រាប់​ការ​ដែល​អ្នក​បាន​ជា​ស្អាតដូច​លោក​ម៉ូសេ​បាន​បង្គាប់ដើម្បី​ជា​បន្ទាល់​ដល់​មនុស្សទាំងឡាយ»។ 15តែដំណឹងអំពីព្រះអង្គ​កាន់តែ​​សុសសាយ​ឡើងៗហើយបណ្ដាជនច្រើនកុះករ​បាន​មកជុំគ្នាដើម្បីស្ដាប់និង​ដើម្បី​ឲ្យជាពីជំងឺផ្សេងៗ​របស់​ពួកគេ 16ប៉ុន្ដែព្រះអង្គបាន​យាង​ទៅ​កន្លែង​ស្ងាត់ហើយអធិស្ឋាន

ព្រះយេស៊ូប្រោស​មនុស្សស្វិត​ដៃ​ជើង​

17នៅថ្ងៃ​មួយកាលព្រះអង្គ​កំពុង​បង្រៀន​បណ្ដាជន​មាន​ពួក​អ្នកខាង​គណៈ​ផារិស៊ីនិង​ពួក​គ្រូវិន័យដែលបានមកពីគ្រប់ក្រុងនៃ​ស្រុក​កាលីឡេនិង​ស្រុក​យូដាព្រមទាំង​ពី​ក្រុងយេរូសាឡិមបានអង្គុយ​នៅទីនោះ​ហើយអំណាចព្រះអម្ចាស់​បាន​នៅក្នុងព្រះអង្គដើម្បី​ប្រោស​ឲ្យជា 18ហើយមើល៍​មាន​មនុស្សសែងបុរសម្នាក់ស្លាប់ដៃជើងនៅលើគ្រែស្នែង​ពួកគេ​រិះរកសែងគាត់ចូលទៅ​ដើម្បី​ដាក់នៅពីមុខព្រះអង្គ 19ប៉ុន្ដែដោយសារ​មាន​មនុស្ស​ច្រើន​កកកុញ​ពេក​ពួកគេ​រកមិនឃើញផ្លូវដែល​អាច​ឲ្យ​ពួកគេ​នាំគាត់​ទៅ​បាន​សោះ​ក៏​ឡើងទៅលើ​រើ​ដំបូលឥដ្ឋ​ហើយ​សម្រូតគាត់ចុះជាមួយគ្រែស្នែងតាមប្រហោង​នោះ​ចំ​កណ្ដាល​ចំណោម​មនុស្ស​នៅពីមុខ​ព្រះ​យេស៊ូ 20កាលព្រះអង្គ​ទត​ឃើញជំនឿ​របស់​ពួកគេ​ក៏​មានបន្ទូលថា៖ ​«សម្លាញ់​អើយ! ​បាប​របស់​អ្នក​បាន​ទទួលការលើកលែងទោស​ហើយ»។ 21ពួក​គ្រូវិន័យនិង​ពួក​អ្នកខាង​គណៈ​ផារិស៊ី​បាន​ចាប់ផ្ដើមគិតថា៖ ​«តើ​មនុស្ស​នេះជានរណាបានជានិយាយប្រមាថព្រះជាម្ចាស់​ដូច្នេះ? ​តើ​អ្នកណាអាចលើកលែងទោសបាបបានក្រៅពីព្រះជាម្ចាស់ប៉ុណ្ណោះ 22តែព្រះ​យេស៊ូឈ្វេងយល់​ពី​គំនិត​របស់​ពួកគេ​ក៏​មានបន្ទូល​ឆ្លើយ​ថា៖ ​«ហេតុអ្វី​បានជា​អ្នករាល់គ្នា​គិតក្នុងចិត្ដដូច្នេះ? 23ដ្បិតការ​ដែល​និយាយថាបាប​របស់​អ្នក​បាន​ទទួលការលើកលែងទោសហើយនិង​ការ​ដែល​និយាយថា​ចូរ​ក្រោកឡើងហើយដើរទៅតើមួយណាស្រួលជាង? 24តែដើម្បី​ឲ្យ​អ្នករាល់គ្នា​ដឹងថាកូនមនុស្សមានសិទ្ធិអំណាចលើកលែងទោសបាបនៅផែនដី​នេះ»។ ​បន្ទាប់មក​ព្រះអង្គ​មានបន្ទូល​ទៅកាន់​អ្នក​ស្លាប់ដៃជើងថា៖ ​«ខ្ញុំ​និយាយ​ទៅកាន់​អ្នក​ថា​ចូរ​ក្រោកឡើងលើកគ្រែស្នែង​របស់​អ្នកហើយទៅផ្ទះចុះ»។ 25គាត់ក៏​ក្រោកឡើង​ភ្លាម​នៅ​ចំពោះ​មុខពួកគេលើក​គ្រែស្នែង​ដែល​គាត់​បាន​ដេក​ហើយ​ទៅផ្ទះ​របស់​គាត់​វិញ​ទាំង​សរសើរតម្កើងព្រះជាម្ចាស់ 26ពួកគេគ្រប់គ្នា​មាន​សេចក្ដីស្ញប់ស្ញែង​ក៏​សរសើរតម្កើងព្រះជាម្ចាស់ហើយ​បាន​ពេញ​ដោយ​សេចក្ដីកោតខ្លាច​ទាំង​និយាយថា៖ ​«នៅថ្ងៃនេះ​យើង​បាន​ឃើញសេចក្ដីអស្ចារ្យ

ព្រះយេស៊ូត្រាស់​ហៅលោកម៉ាថាយ

27ក្រោយពី​ហេតុការណ៍​ទាំងនេះ​ព្រះអង្គ​ក៏ចេញទៅហើយ​បាន​ឃើញអ្នកទារពន្ធដារម្នាក់ឈ្មោះលេវី​កំពុង​អង្គុយនៅកន្លែងប្រមូលពន្ធដារក៏មានបន្ទូល​ទៅ​គាត់​ថា៖ ​«ចូរ​មកតាមខ្ញុំ» 28គាត់បាន​ទុក​អ្វីៗ​ទាំងអស់ចោល​ហើយ​ក៏​ក្រោកឡើងដើរតាមព្រះអង្គ​ទៅ។ 29រួចលោក​លេវី​បាន​រៀបចំពិធីជប់លៀងដ៏ធំមួយនៅផ្ទះ​របស់​គាត់​សម្រាប់​ព្រះអង្គហើយមាន​ពួក​អ្នក​ទារ​ពន្ធដារច្រើនកុះករនិងអ្នកដទៃទៀតបានចូលរួមបរិភោគជាមួយពួកគេ 30ដូច្នេះពួក​អ្នកខាង​គណៈ​ផារិស៊ីនិង​ពួក​គ្រូវិន័យ​របស់​គេ​ក៏​រអ៊ូដាក់​ពួក​សិស្ស​របស់​ព្រះអង្គថា៖ ​«ហេតុដូចម្ដេច​បានជា​អ្នករាល់គ្នា​ស៊ីផឹកជាមួយ​ពួក​អ្នក​ទារ​ពន្ធដារនិង​ពួក​មនុស្សបាបដូច្នេះ 31តែព្រះ​យេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ ​«ពួក​អ្នកមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ​គឺ​មាន​តែ​ពួក​អ្នកដែលមានជំងឺប៉ុណ្ណោះ 32ខ្ញុំមិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិតទេគឺ​មក​ហៅ​មនុស្ស​បាបវិញ​ដើម្បី​ឲ្យ​គេ​ប្រែចិត្ដ»។

ការពិភាក្សារ​អំពីការ​តម​អាហារ​

33ប៉ុន្ដែ​ពួកគេ​ទូលព្រះអង្គថា៖ ​«ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​អធិស្ឋានសូម​ទាំង​តមអាហារជាញឹកញាប់​ឯ​ពួក​សិស្សរបស់អ្នកខាង​គណៈ​ផារិស៊ីក៏ដូច្នោះដែរ​រីឯ​ពួក​សិស្សរបស់លោក​វិញ​បែរជា​ស៊ីផឹក​ទៅវិញ» 34ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ ​«តើ​អ្នករាល់គ្នា​អាច​ឲ្យ​ភ្ញៀវរបស់កូនកំលោះតមអាហារ​បាន​ដែរឬនៅពេលកូនកំលោះ​កំពុង​នៅជាមួយពួកគេ​នោះ? 35ប៉ុន្ដែនឹង​មាន​ថ្ងៃមកដល់ពេលកូនកំលោះ​ត្រូវ​ឃ្លាតពីពួកគេទៅនៅថ្ងៃនោះឯង​ពួកគេ​នឹង​តមអាហារ»។ 36ព្រះអង្គក៏​ប្រាប់រឿង​ប្រៀប​ប្រដូច​មួយ​ដល់​ពួកគេ​ដែរថា៖ ​«គ្មាន​អ្នក​ណា​ម្នាក់​ដែល​យកបំណះ​ហែក​ពីសម្លៀកបំពាក់ថ្មី​មក​ប៉ះលើសម្លៀកបំពាក់ចាស់ទេបើធ្វើដូច្នេះទាំង​សម្លៀក​បំពាក់​ថ្មី​ក៏​រហែកហើយបំណះពី​សម្លៀកបំពាក់​ថ្មីក៏មិនត្រូវនឹងចាស់ដែរ 37ក៏គ្មាន​អ្នកណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរបើធ្វើដូច្នេះស្រាថ្មី​នឹង​ធ្វើ​ឲ្យ​ថង់ស្បែក​ចាស់​ធ្លាយហើយស្រា​ក៏​ហូរចេញមកថង់ស្បែក​ក៏​ខូចខាត 38ផ្ទុយទៅវិញត្រូវច្រកស្រាទំពាំងបាយជូរថ្មី​ទៅក្នុង​ថង់ស្បែកថ្មី 39ក្រោយពីបាន​ផឹក​ស្រាទំពាំងបាយជូរ​ចាស់ហើយគ្មាន​អ្នកណា​ចង់​ផឹក​ស្រាទំពាំងបាយជូរ​ថ្មីទេព្រោះ​គេ​ថា​ស្រាទំពាំងបាយជូរ​ចាស់ល្អ»។
Copyright information for KhmKCB